នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាបករណី កែច្នៃតម្លើង ជួសជុល កាន់កាប់ និងចែកចាយ ( អាវុធកែច្នៃបាញ់គ្រាប់កង់ ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័ យចំនួន ០៤ នាក់មកកាន់ស្នងការដ្ឋានក្នុងនោះមាន៖

១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ

២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ 

៣-ឈ្មោះ ឈឿង សុភក្រ័ភេទប្រុស អាយុ ២៦ ឆ្នាំ 

៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ជនសង្ស័យ ចំនួន ០៤ នាក់ខាងលើ

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ៖ ខ្លួនបានកែច្នៃតម្លើង បានចំនួន ០៧ ដើម កន្លងមកហើយ ក៏បានលក់ ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន ០៣ ដើផងដែរ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដើរបរបាញ់សត្វនៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដអ្វីបន្តិចសោះ ហើសកម្មភាពខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ