សិង្ហបុរី ៖ អបអរសាទរលោក  Lawrence Wong មកពីគណបក្ស(PAP) បានក្លាយជានាយករដ្ឋមន្រ្តីថ្មីប្រទេសសិង្ហបុរី ក្នុងសម្លេងគាំទ្រ៨៧ ក្នុងចំណោមសម្លេងសរុប៩៧។ លោក Wong បញ្ជាក់ថាវាជាលទ្ធផលមួយដែលនឹងធ្វើឱ្យប្រទេសសិង្ហបុរីស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុនដើម្បីប្រឈមមុខនឹងស្ថានភាពពិភពលោកដ៏ច្របូកច្របល់បច្ចុប្បន្ននេះដែរ។ លទ្ធផលរបស់លោកថ្ងៃនេះគឺជាសញ្ញាច្បាស់លាស់នៃជំនឿទុកចិត្ត និងស្ថិរភាព របស់ប្រជាពលរដ្ឋលើរដ្ឋាភិបាលខ្លួន។

គណបក្ស PAP ដែលដឹកនាំប្រទេសតាំងពីមុនឯករាជ្យភាពរបស់សិង្ហបុរីឆ្នាំ១៩៦៥ បានឈ្នះអាសនៈចំនួន ៨៧ ក្នុងចំណោមអាសនៈសរុបចំនួន ៩៧របស់សភា។ ការបោះឆ្នោតនេះ គឺជាចំណុចរសើបនៃប្រជាប្រិយភាពរបស់គណបក្ស PAP ចំពេលមានសញ្ញានៃភាពមិនចុះសម្រុងជាមួយនឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា PAP ទទួលបានការគាំទ្រចំនួន ៦៥,៥៧ភាគរយនៃការបោះឆ្នោត ខ្ពស់ជាងអត្រា៦១,២ភាគរយ ដែលសម្រេចបានក្នុងការបោះឆ្នោតសកលឆ្នាំ២០២០។

ជ័យជម្នះពីការបោះឆ្នោតនេះនឹងត្រូវមើលឃើញថាជាផ្តល់ការគាំទ្រជាសាធារណៈចំពោះលោក ឡរ៉ែន វង់ វ័យ៥២ឆ្នាំ ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរីកាលពីឆ្នាំ២០២៤។ លោកបានចូលកាន់តំណែងនៅចុងបញ្ចប់នៃតំណែងនាយករដ្ឋមន្ត្រីរយៈពេលពីរទសវត្សរ៍របស់លោក Lee Hsien Loong ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលោក លី ខ្វាន់យូ ស្ថាបនិកនៃប្រទេសសិង្ហបុរីទំនើប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ