អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ពលរដ្ឋខ្មែរ ព្រះសង្ឃ ប្រមាណ ២៤អង្គ/នាក់ បានដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ
2 ម៉ោង មុន
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ប្រមាណ ២៤នាក់ បានដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ នៅភូមិសាស្ដ្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានបញ្ជាក់ថា ទាហានថៃ បានបន្តរាយបន្លាលួស នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក បន្ដថា «ទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា និងបាញ់ជំពាម ដែលបណ្ដាញឱ្យប្រជាពលរដ្ឋ ព្រះសង្ឃចំនួន យ៉ាង ទិច ២៤អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល»៕