យ៉ាងហោចណាស់ មានមនុស្ស៩នាក់បាត់បង់ជិវិត ក្នុងព្រឹត្តិការណ៍ជួបជុំកំសាន្តមួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា
កាណាដា៖ ៖ យ៉ាងហោចណាស់ មានមនុស្ស៩នាក់ បានបាត់បង់ជិវិត នៅពេល ដែលរថយន្តមួយគ្រឿង បានបើកឆ្លងកាត់ និងបុករះពិធីបុណ្យតាមដងផ្លូវ Lapu Lapu ក្នុងទីក្រុង Vancouver ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍។
អ្នកថ្មើរជើងមួយចំនួនទៀតបានរង របួសនៅក្នុងហេតុការណ៍នេះ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានអានថា អ្នកបើករថយន្តត្រូវបានសមត្ថកិច្ច ចាប់ខ្លួនរួចហើយផងដែរដោយ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យជាបុរសអាយុ៣០ឆ្នាំ ជាអ្នកនៅក្នុងរស់នៅទីក្រុង Vancouverផ្ទាល់តែម្តង។
របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា៖នៅពេលនេះ យើងមានទំនុកចិត្តថាឧប្បត្តិហេតុនេះមិនមែនជាអំពើភេរវកម្មទេ។ នៅក្នុងសន្និសីទសារព័ត៌មាន ដាច់ដោយឡែកមួយ ប៉ូលីសបាននិយាយថា អ្នកបើកបរ ត្រូវបានស្គាល់ ដោយភ្នាក់ងារអនុវត្ត ច្បាប់ នៅក្នុងកាលៈទេសៈជាក់លាក់ ។ ជនសង្ស័យត្រូវបានចាប់ខ្លួនដោយក្រុមភ្ញៀវ ដែលចូលរួមក្នុងពិធីបុណ្យនិងបានរក្សាគាត់ទុករហូតដល់មន្ត្រីបានមកដល់កន្លែងកើតហេតុ៕