រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដានសេវាកែសម្ផស្ស
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន ជាពិសេសសេវាកែសម្ផស្ស។
តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈ សុខាភិបាល ក្រសួងសុខាភិបាល សូមធ្វើការណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យ ជាប្រចាំលើមន្ត្រីកំពុងបម្រើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវតែអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល និងក្រុមគណៈវិជ្ជាជីវៈសុខាភិបាល នឹងជួយបណ្តុះបណ្តាល តាមការចាំបាច់ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត អំពីការងារត្រួតពិនិត្យ តាមដាន អភិបាលកិច្ច ផ្នែកគ្លីនិក នៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាថាសេវាថែទាំសុខភាពដែលបានអនុញ្ញាត គឺបានអនុលោមទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដែលបានកំណត់៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ