ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងបាក់ឌុបជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស៕