ព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បក់ដៃស្រែកហៅឱ្យជួយតាមបង្អួចផ្ទះល្វែងមួយ នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងពេលប្រតិបត្តិការណ៍នោះ បានជួយសង្គ្រោះជនរងគ្រោះចំនួន ៣នាក់ មានឈ្មោះ HOANG VAN SI ភេទប្រុស អាយុ៤៥ឆ្មាំ ជនជាតិវៀតណាម ឈ្មោះ NAY CHiNY ភេទប្រុស អាយុ២៨ឆ្មាំ។

ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន), ឈ្មោះ HOANG THi VAN ភេទស្រី អាយុ៤៧ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)។ អ្នកទាំងបីបានចូលមកប្រទេសកម្ពុជា មានអ្នកជូនតាមម៉ូតូ តាមច្រករបៀងបាវិត ដោយគ្មានលិខិតឆ្លងដែនពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយជិះតាក់ស៊ីឆ្ពោះមកខេត្តព្រះសីហនុ។


ក្នុងពេលចុះប្រតិបត្តិការណ៍នោះដែរ កម្លាំងជំនាញក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ជាបន្តបន្ទាប់ មានឈ្មោះ NGUENG VAN PHUONG ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) មុខរបរ ជាងកាត់សក់ ចេះនិយាយភាសារខ្មែរ កើតនៅខេត្តកំពង់ឆ្នាំង ជាអ្នកយាមជនរងគ្រោះក្នុងបន្ទប់, ឈ្មោះ VO HONG QUAN ភេទប្រុស អាយុ២៤ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) មុខរបរជាងកាត់សក់ចល័ត ជាអ្នកគ្រប់។

គ្រងលើជនរងគ្រោះ ហើយចូលមកប្រទេសកម្ពុជាតាមច្រករបៀងបាវិត តាមរយៈម៉ូតូឌុប និងឈ្មោះ DOAN QUOC ភេទប្រុស អាយុ២៤ឆ្មាំ ជាអ្នករត់តាក់ស៉ី ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខP00672545 ចុះ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ជាមេការណ៍ចាត់ចែងរៀបចំរកកន្លែងបង្ខាំងជនរងគ្រោះ និងជាអ្នកចែកប្រាក់ដល់សមាជិកក្រុម។

ចំពោះវត្ថុតាងចាប់យកមាន ខ្នោះដៃ ចំនួន១, ពិលឆក់ ចំនួនពីរដើម, ដំបងឆក់ ចំនួនមួយ, រថយន្តព្រួស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ:2BH.3961, ទូរសព្ទដៃចំនួន៤គ្រឿងម៉ាក និងលិខិតឆ្លងដែន ១សន្លឹក។


បច្ចុប្បន្ន ជនសង្ស័យ និងជនរងគ្រោះខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវរកបក្សពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តនីតិវិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ