កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ចាប់ពីស្អែកនេះរហូតដល់ថ្ងៃទី២១ ខែមីនា
2 ឆ្នាំ មុន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៥–២១ ខែមីនា ឆ្នាំ២០២៣)។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ៕