សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី៧
2 ឆ្នាំ មុន
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៧ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បី ស្តាប់របាយការណ៍វឌ្ឍនភាពការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ និងពិភាក្សាផ្តល់យោបល់ លើកគោលការណ៍ណែនាំសំខាន់ៗ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន៕