(ស្រុកកំពង់ត្របែក)៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលហ៊ានថា ហ៊ានធ្វើ មិនសន្យាចោលនោះទេ»នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកន្សោមអក ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្នុងភូមិក្រូច និងភូមិកន្សោមអក ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា «នៅពេលដែលប្រជាពលរដ្ឋបានបោះឆ្នោតឱ្យយើង ហើយយើងពុំបានធ្វើជូនពួកគាត់ដូចដែលយើងសន្យា យើងខ្មាស់គាត់ ហេតុដូចនេះនៅពេលដែលយើងសន្យារួចហើយ យើងត្រូវតែធ្វើជូនគាត់ ដើម្បីមុខមាត់ ដើម្បីកិត្តិយស ជាពិសេសឆ្លើយតបនូវអ្វីដែលជាគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមមករហូតដល់បច្ចុប្បន្ននេះ»។

ឯកឧត្តម ក៏បានលើកឡើង អំពីទឹកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ ដែលបានចូលរួមសហការជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំ ហេតុដូច្នេះហើយក្នុងនាមយើងជាក្រុមការងារត្រូវឆ្លើយតបទៅពួកគាត់វិញ ដោយធ្វើអ្វីដែលអាចជួយបាន ដូចជាថ្ងៃនេះជាដើម ក្រុមការងារបានស្តាប្រឡាយទឹក១ខ្សែមានប្រវែង១០៧៥ម៉ែត្រ នៅក្នុងភូមិក្រូចដែលអាចជួយសម្រួលដល់ការបង្កបង្កើនផលស្រូវ ជូនប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ