ភ្នំពេញ  ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី  តាមប្រពន្ធអនឡាញ  នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ នៅតាមព្រំដែនប្រទេសវៀតណាម ដោយសារតែអានិកជនវៀតណាមមួយចំនួននៅតែបន្តឆ្លងដែនចេញ-ចូល ប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា យោងទៅតាមរបាយការណ៍ គឺនៅតែមានជនជាតិវៀតណាមឆ្លងចេញចូលប្រទេសកម្ពុជា។ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងអត្រាមួយខ្ពស់ គឺឈានដល់ខ្ទង់ជាងពាន់នាក់រយៈពេលពីរបីថ្ងៃជាប់គ្នា។ ជាពិសេសនៅក្នុងទីក្រុងហូជីមិញ ដែលនាំឱ្យអាជ្ញាធរចាត់វិធានការបិទទីក្រុងនេះថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យត្រួតពិនិត្យបន្ថែមនៅតាមខេត្តជាប់ព្រំដែនវៀតណាម បញ្ឈប់ឱ្យមានការឆ្លងចេញចូលរបស់ជនជាតិវៀតណាម។

សម្តេចតេជោ  បន្ថែមថា  ការឆ្លងចេញចូលរបស់ជនជាតិវៀតណាម ជាបញ្ហាគ្រោះថ្នាក់មួយនាំដល់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ