សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ទង្វើជេរប្រមាថមេភូមិភាគពីររបស់ ផែថងថាន គឺស្មើនឹងប្រមាថស្ដេចថៃ ព្រោះមេភូមិភាគ២នេះ ព្រះមហាក្សត្រថៃ ជាអ្នកតែងតាំង
2 ម៉ោង មុន
ព្រះវិហារ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ទង្វើជេរប្រមាថមេភូមិភាគពីររបស់ ផែថងថាន គឺស្មើនឹងប្រមាថស្ដេចថៃ ព្រោះមេភូមិភាគ២នេះ ព្រះមហាក្សត្រថៃ ជាអ្នកតែងតាំង។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជា មិនអនុញ្ញាតឱ្យបរទេសណាប្រមាថកងទ័ព ឬមេទ័ពកម្ពុជាឡើយ។
សម្ដេចតេជោ ថា សម្ដី នាយករដ្ឋមន្ត្រីថៃ ផែថងថាន ជេរមេភូមិភាគពីរ ប៊ុនស៊ីនផាតក្លាង បើនៅកម្ពុជា គឺស្មើនឹងក្បត់ជាតិ ប៉ុន្តែនៅថៃជារឿងផ្សេង សម្ដេច មិនដឹងមិនលូកដៃឡើយ។ សម្ដេចតេជោ ថា នៅក្នុងសារសន្ទនាជាមួយផែថងថាន គឺសម្ដេច មិនបានចង់ដឹងរឿងមេភូមិភាគពីរថៃឡើយ ប៉ុន្តែ ផែថងថានិយាយ ហើយជេរដោយខ្លួនឯង៕