ព្រះវិហារ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ថៃចោទថា កម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយកម្ពុជា?

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន ថា «ថៃ ចោទកម្ពុជា ថាជាអ្នករំលោភអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជា ទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា? សូមអន្តរជាតិ ពិចារណាឱ្យបានដិតដល់, ហេតុអ្វីថៃខ្លាចតុលាការ ហើយមិនទៅតុលាការជាមួយកម្ពុជា។ មេដឹកនាំថៃ គួរយល់ចំណុចនេះ មិនគួរខ្លាចផ្លូវច្បាប់ទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ