ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យ«រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានណែនាំដល់ ប្រជាពលរដ្ឋខ្មែរ ចូលរួមស្រឡាញ់ ថែរក្សា ព្រៃឈើ ដាំកូនឈើ និងការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្ស។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាបុណ្យ « រុក្ខទិវា » ត្រូវបាន បង្កើត ឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ក្នុង គោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ។
សម្ដេចតេជោ បន្ដថា ជាពិសេស នោះបំផុស ប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្ដិ ព្រៃឈើដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រលាញ់ ព្រៃឈើនិងបរិស្ថានធម្មជាតិរបស់ប្រទេស ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចូលរួម ស្រឡាញ់ថែរក្សា ការពារ ព្រៃឈើ នឹងចូលរួមដាំដុះកូនឈើ ថែរក្សាការពារ បរិស្ថាន ធម្មជាតិ ឲ្យបានគង់វង្ស នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជា ច្រើនផង ដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់ »៕EB