ភ្នំពេញ ៖ សមាគមភស្តុភារកម្មកម្ពុជា (CLA) នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៨ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមភស្តុភារកម្មកម្ពុជា អណត្តិទី៨ ឆ្នាំ២០២២ -២០២៤ ដោយមានការចូលរួមពី ក្រុមហ៊ុនជាសមាជិក CLA យ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើម លោក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា (CLA) បានថ្លែងថា CLA តែងតែធ្វើជាមួយសមាជិករបស់ខ្លួនជាប់ជានិច្ច ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។ លោក ថា ទាំងនេះជាការយកចិត្តទុកដាក់បំផុតរបស់ CLA។

លោក បានបន្ដថា CLA ធ្វើយ៉ាងណាបណ្ដុះបណ្ដាលសមាជិករបស់ខ្លួនឱ្យភាពស្ដង់ដារ ហើយមានភាពបទពិសោធន៍ខ្ពស់។ លោក បានឱ្យដឹងថា CLA មានអ្នកទទួលស្គាល់ច្រើន តាមរយៈការងារសង្គមជាមួយរាជរដ្ឋាភិបាល។

នាឱកាសនោះដែរ លោកប្រធាន CLA បានថ្លែងអំណរគុណចំពោះសមាជិកទាំងអស់ ដែលបានចូលរួមក្នុងសន្និបាតនាពេលព្រឹកនេះ ដើម្បីធ្វើយ៉ាងណាឱ្យ CLA សម្រេចគោលដៅរបស់ខ្លួន។ លើសពីនេះ លោកប្រធាន ក៏បានថ្លៃងអំណរគុណដល់ម្ចាស់ឧបត្ថម្ភទំាងអស់ បានចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីសន្និបាតប្រចំាឆ្នំាលើកទី១៨ របស់សមាគមភស្តុភារកម្ម។

នាឱកាសនោះដែរ លោក អ៊ីវ វាសនា អគ្គលេខាធិការ CLA និងសមាជិកក្រុមប្រឹក្សាអភិបាលសមាគមភស្ដុភារកម្មកម្ពុជា បានធ្វើសេចក្ដីរបាយការណ៍សង្ខបអំពីសកម្មភាពរបស់ CLA ឆ្នាំ២០២១ ជូនអង្គពិធីទាំងមូលថា CLA គឺជាសមាគមជាតិ ១០០ភាគរយ ហើយគ្មានសកម្មភាពទៅបំពាន បុគ្គល ឬក្រុមហ៊ុនណាមួយឡើយ។

លោក បានរំលឹកថា នាពេលកន្លងទៅ CLA បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ហើយវិទ្យាស្ថាន ក៏បានបើកវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធទៅវិស័យដឹកជញ្ជូនជូននិស្សិតរបស់ខ្លួន ផងដែរ។

ជាមួយគ្នានេះដែរ លោក អគ្គលេខាធិការ CLA បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល សម្រេចចេញវិធានជួយដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក ដោយបានសម្រេចលើកលែងការបង់កម្រៃអាជ្ញាបណ្ណជើងសាគយឆ្នាំ២០២១ និងឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ