ក្នុងសេចក្តីថ្លែងការណ៍របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងនូវឆន្ទៈរបស់ខ្លួន ក្នុងការសម្រួល និងដោះស្រាយបញ្ហាចំនួន៦ចំណុច៖

១៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ ខ្ជាប់នូវទស្ស នៈវិស័ យរ បស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកា លៈទេសៈនេះមានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិ ជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ នោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះ បានទាំងអស់គ្នា។

២៖ សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនិងគាំទ្រអតិថិជនរបស់ខ្លួន។ 

៣៖ ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ហើយដំណោះស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេ សចរ ណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ។

៤៖ ដើម្បីទទួលបានការគាំទ្រនិងដំណោះស្រាយ ជាពិសេសការរៀបចំ ឥណទា នឡើងវិញ អតិថិជនត្រូវទំនាក់ទំនង ទៅគ្រឹះស្ថានដែ លខ្លួនបាន ខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រា យនានាជា មួយ នឹងបុគ្គលិកគ្រឹះស្ថាន។អតិថិជនត្រូវផ្តល់ព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំ ណោះស្រា យសមស្រប ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋ កិច្ចជា តិ។

៥៖ ចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិ ចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមសូមធ្វើកា រលើកទឹកចិត្ត ដល់អតិថិជន អោយបន្តការបង់សងត្រលប់តាមធម្មតា ដោយទុកអាទិភាពអោយគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ 

៦៖ សមាគម រួមជាមួយសមាជិករបស់ខ្លួន បាននិងកំពុងតាមដាន ស្ថាន ភា ព វិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាង យកចិត្តទុកដាក់ជាមួយ ដៃគូពាក់ព័ន្ធ  ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហា ផ្សេងៗ  ដែល អាចនឹងកើតឡើងជាយថាហេតុ។

សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ជឿជាក់នៅពេលដែលគ្រឹះស្ថានមីក្រូហិរញវត្ថុ និងអតិថិជនចូលរួមជាមួយគ្នារកដំណោះស្រាយ ប្រកបដោយ ភាព ស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ យើងពិតជាធានាបាននូវ និរន្តរភា ពវិស័ យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់យើង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ