ស្អែកនេះ ! សម្ដេច ស ខេង រួមទាំងមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នឹងអញ្ជើញអមដំណើរ សម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ច នៅប្រទេសឡាវ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំង សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងអញ្ជើញអមដំណើរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បំពេញទស្សនកិច្ច នៅប្រទេសឡាវ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា «ស្អែកនេះ ឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ត្រូវធ្វើកិច្ចការនេះឲ្យបាន (រឿងឱ្យ VOD សំទោស ក្រោយមួលបង្កាច់ដោយចេតនា) ព្រោះទាំងខ្ញុំ សម្តេច ស ខេង សម្ដេច ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ