ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជា ទើបទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ ២៥,០០០នាក់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០មុឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។

លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០មុឺននាក់ កើនឡើង១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។ លោកថា គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ