ហ្វីលីពីន៖ ប្រទេសហ្វីលីពីនសម្រេចបិទការនាំចូលទំនិញស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ចំណាត់ការរបស់ហ្វីលីពីននេះធ្វើឡើងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។
ក្រៅពីប្រទេសថៃក៏មានបណ្តាលប្រទេសមួយចំនួនទៀតប្រឈមមុខដូចគ្នាក្នុងការផ្អាកទិញអង្ករ និងនាំចូលអង្ករចូលហ្វីលីពីនរយៈពេល ៦០ ថ្ងៃដូចគ្នា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីនប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានប្រកាសជាផ្លូវការបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល៕