JBC កម្ពុជា ដាក់ពាក្យជំទាស់ជាផ្លូវការចំពោះសកម្មភាពរបស់ថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា, បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាន តាមបណ្ដោយព្រំដែនក្នុងទឹកដីកម្ពុជា
3 ម៉ោង មុន
អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម ឬ JBC កម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែសីហា បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា, បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួន តាមបណ្ដោយព្រំដែនក្នុងទឹកដីកម្ពុជា។ JBC កម្ពុជា ស្នើឱ្យភាគីថៃរុះរើឧបករណ៍ទាំងអស់ ចេញពីតំបន់ទាំងឡាយដែលបានរំលោភ និងអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់។ (ឯកឧត្តម នង សកល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, ៧ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥)
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ