ក្រសួងសុខាភិបាលចេញដំណឹង ស្តីពីយន្តការទូទាត់ ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ និងការបង្វែរថវិកា តម្កល់ជូនអ្នកដំណើរបរទេស ចូលមកប្រទេសកម្ពុជា បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាល។ 

អ្នកដំណើរបរទេសទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៥ លើកទី១ នៅពេលចូលមកដល់ប្រទេសកម្ពុជា មានតម្លៃចំនួន ១០០ ដុល្លារអាមេរិក និងធ្វើតេស្តរកមេរោគកូវី៥-១ លើកទី២ នៅថ្ងៃទី១៣ មានតម្លៃចំនួន ១០០ដុល្លារអាមេរិក នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិត ហើយថ្លៃ ចំណាយធ្វើតេស្តទាំងពីរលើកនេះ នឹងកាត់ចេញពីថវិកាដែលអ្នកដំណើរបរទេសបានតម្កល់នៅធនាគារ ពាណិជ្ជជាដៃគូសហការរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នឹងបង្វែរថវិកាតម្កល់ដែលនៅសល់ពីការចំណាយក្នុងពេលអនុវត្តវិធានការសុខា ភិបាល ជូនសាមីខ្លួនវិញក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន។

ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា ដោយទទួលបានការធានា ត្រូវបង់ ថ្លៃធ្វើតេស្កូ លើកទី២ មានតម្លៃចំនួន ១០០ ដុល្លារអាមេរិក បន្ថែមលើថ្លៃកក់បន្ទប់សណ្ឋាគារ ដែលសាមីខ្លួនបានជ្រើសរើស។

សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្តសម្រាប់អ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ តទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ