ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយស៊ើបអង្កេតបឋម សមត្ថកិច្ចបានរកឃើញថា ជនបង្កៃគ្រាប់បែកនៅក្បែរណាហ្គាវើលដ៍ គឺជាជនជាតិចិន ហើយករណីនេះ មិនមែនរឿងនយោបាយ ឬភេរវកម្មនោះទេ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ករណីបង្កៃគ្រាប់បែកនេះ ជនបង្កបានរថយន្តទំនើបមួយគ្រឿង យកគ្រាប់បែកទៅដាក់នៅកន្លែងកើតហេតុ ហើយបានចាកចេញទៅ។ រថយន្តនោះត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបាន តាមរយៈផ្លាកលេខ ដែលបង្ហាញថា ម្ចាស់រថយន្តនោះគឺជាជនជាតិចិន។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនបង្ក ចំពោះករណីបង្កៃគ្រាប់បែកនេះបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីគ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ