អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួនហើយ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ហុងកុង៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីល ក្នុងថ្ងៃអង្គារនេះ តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្តឹងលោក។
លោក Duterte ត្រូវបានចាប់ខ្លួនក្រោយពីលោកធ្វើដំណើរទៅកាន់ប្រទេសហុងកុង ហើយប៉ូលីសបាននាំគាត់ទៅឃុំឃាំងតាមបញ្ជារបស់ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់ដ៏ធំដែលបានកើតឡើងក្រោមការបង្រ្កាបដ៏សាហាវរបស់អតីតប្រធានាធិបតីប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។
កាលចាប់ខ្លួននេះបន្ទាប់ពី អតីតប្រធានាធិបតីរូបនេះប្រកាសក្តែងៗថា «លោកបានត្រៀមរួចជាស្រេច ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ។ ក្នុងនោះថែមទាំងបាននិយាយទៀតថា ការបង្រ្កាបគ្រឿងញៀនដែលលោកបានធ្វើកន្លងទៅ គឺមិនមែនដើម្បី ខ្លួនលោក គ្រួសារលោក នោះទេគឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត ខ្ញុំនឹងទទួលយកវា។
គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការចុងក្រោយដែលចេញផ្សាយដោយប្រទេសហ្វីលីពីន យ៉ាងហោចណាស់មនុស្សជាង ៦១៨១ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាង ២០០ ០០០ ករណីដែលធ្វើឡើងចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៦៕