ក្នុងឱកាសបុណ្យអុំទូក និងពិធីបុណ្យឯករាជ្យជាតិខាងមុខនេះ ទណ្ឌិតចំនួន៣៨១នាក់ ត្រូវបានស្នើបន្ធូរបន្ថយ និងលើកលែងទោស
2 ឆ្នាំ មុន
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើជូន សម្តេច ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០នាក់)។លោក គឹម សន្តិភាព បានសរសេរក្នុងគេហទំព័រផ្លូវការរបស់លោកនៅថ្ងៃទី០៥ វិច្ឆិកានេះ។
លោកបានបញ្ជាក់ថា ក្នុងចំណោមទណ្ឌិតទាងនោះរួមមាន៖ស្នើបន្ថយទោស៣ខែ ដល់ទណ្ឌិតចំនួន ២៦៨ នាក់ (ស្រី ២១ នាក់) ស្នើបន្ថយទោស ៦ ខែ ដល់ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ០៨ នាក់)ស្នើបន្ថយទោស ៩ ខែ ដល់ទណ្ឌិតចំនួន ២៦ នាក់ (ស្រី ០០ នាក់)ស្នើបន្ថយទោស១២ ខែ ដល់ទណ្ឌិតចំនួន ០៥ នាក់ ( ០០ នាក់)ស្នើសុំលើកលែងទោសចំនួន ០១ នាក់ស្រី ០១ នាក់)៕