កម្លាំងនគរបាលខេត្ដស្វាយរៀង បង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម០៧នាក់ ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា
ស្វាយរៀង ៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ពីព្រំដែនកម្ពុជា-វៀតណាមមកដល់ទីតាំងចំងាយ ប្រហែល ៨,០០០ម៉ែត្រ ។
ក្រោយពីទទួលបានព័ត៌មាន និងដោយមានការចង្អុល ដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបា សាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន ទូកម៉ាស៊ី ចំនួន០៤ គ្រឿង( ទូកជ័រចំនួន៣ គ្រឿង ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង)ចំនួន៤២ដៃ ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនជាតិវៀតណាមទាំង០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ផាកពិន័យតាមច្បាប់ ៕ SP