Breaking news: គណបក្ស Bhumjaithai បានសម្រេចចិត្តចាកចេញពីរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដោយរដ្ឋមន្ត្រីទាំង ៨ របស់ខ្លួននឹងលាលែងពីតំណែង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន  The Nation ចេញផ្សាយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥។

 

ការដើរដល់ផ្លូវបំបែកនេះ ក្រោយ គណបក្សភឿថៃ បានទាមទារយកក្រសួងមហាផ្ទៃមកគ្រប់គ្រង តែ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកពីគណបក្សBhumjaithai បានជំទាស់។

នាយករដ្ឋមន្រ្តីថៃលោកស្រីផែថងថាន ស៊ីណាវ៉ាត្រា បានស្នើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Anutin Charnvirakul ឱ្យប្រគល់ក្រសួងមហាផ្ទៃមកឱ្យគណបក្សភឿថៃគ្រប់គ្រង។ ការរុះរើដែលបានស្នើឡើងនេះ លោកស្រីនាយករដ្ឋមន្រ្តីថា នឹងប្រគល់ក្រសួងសុខភាពសាធារណៈនិងមុខតំណែងការិយាល័យនាយករដ្ឋមន្ត្រីមួយទៀត ឱ្យគណបក្សBhumjaithaiគ្រប់គ្រង ជាថ្នូរនឹងការយល់ព្រមប្រគល់ក្រសួងមហាផ្ទៃ។

 

លោកស្រីផែថងថាន បានទុកពេល៤៨ម៉ោងឱ្យលោក Anutinឆ្លើយតប។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានពេលត្រឹមម៉ោង៣រសៀលថ្ងៃទី១៩ខែមិថុនា ដើម្បីសម្រេចចិត្តចំពោះសំណើនេះ បើមិនដូច្នេះទេ គណបក្សBhumjaithaiអាចប្រឈមនឹងការខ្ទាតចេញពីរដ្ឋាភិបាលចម្រុះ។

ប៉ុន្មានម៉ោងក្រោយការស្នើនេះ គណបក្សBhumjaithai បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនទទួលយកលក្ខខណ្ឌនោះទេ ព្រមទាំងសម្រេចចិត្ត ឱ្យរដ្ឋមន្ត្រីទាំង ៨ របស់ខ្លួននឹងលាលែងពីតំណែងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ