រកឃើញហើយ!! ករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ គឺរុស្ស៊ីជាអ្នកទទួលខុសត្រូវ
បរទេស៖ ទីភ្នាក់ងារអាកាសចរណ៍នៃអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចថា ករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៉ី១គ្រឿង នៅអ៊ុយក្រែន ដែលបានសម្លាប់មនុស្សទាំង២៩៨នាក់នៅលើនោះ រួមមានទាំងពលរដ្ឋហូឡង់១៩៦នាក់ និងអូស្រ្តាលី៣៨នាក់ គឺរុស្ស៉ីជាអ្នកទទួលខុសត្រូវ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានReuters ។
ក្រុមប្រឹក្សារបស់អង្គការអាកាសចរណ៍ស៉ីវិលអន្តរជាតិ ហៅកាត់ ICAO នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងពិចារណាថា តើគួរមានសំណងក្នុងទម្រង់បែបណា។ ប្រទេសទាំងពីរ ចង់ឱ្យក្រុមប្រឹក្សា ICAO ចេញបញ្ជាបង្គាប់ឱ្យរុស្ស៉ីចូលមកចរចា ជុំវិញការផ្តល់សំណង។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមនៅហូឡង់បានផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាអស់មួយជីវិត ចំពោះជនជាតិរុស្ស៉ី២នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ ពីបទឃាតកម្ម សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងករណីបាញ់ទម្លាក់យន្តហោះ MH17។ នាពេលនោះ ទីក្រុងមូស្គូបានចេញមុខរិះគន់ការសម្រេចរបស់ចៅក្រមហូឡង់ ហើយបាននិយាយថា នឹងមិនធ្វើបត្យាប័នពលរដ្ឋខ្លួនឡើយ៕