មីយ៉ាន់ម៉ា​៖​ ប្រជាជនមីយ៉ាន់ម៉ាជាង៤០០នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលទឹកដីថៃ ក្រោយក្រុមប្រ​ដាប់អាវុធជនជាតិភាគតិចទម្លាក់គ្រាប់បែកដូចភ្លៀងធ្លាក់ ចេញពីយន្តហោះ​គ្មានមនុស្សបើក លើមូលដ្ឋានយោធា។​

ការប្រយុទ្ធគ្នាភាគច្រើនបានផ្តោតលើការគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែន ដើម្បីដណ្តើមគ្រប់គ្រងច្រកទ្វារពាណិជ្ជកម្ម និងផ្លូវរត់ពន្ធ។យោធាថៃបានឱ្យដឹងថា កងទ័ពរំដោះជាតិការ៉ែន និងអង្គការការពារជាតិការ៉ែន បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាព្រំដែនមួយនៅម៉ោងប្រហែល៤:៤៥ព្រឹក (ម៉ោងនៅមីយ៉ាន់ម៉ា)។

 

ក្នុងនោះផងដែរ «ជនភៀសខ្លួនចំនួន៤១៤នាក់ពីប្រទេសមីយ៉ាន់ម៉ាបានភៀសខ្លួនឆ្លងចូលទឹកដីថៃនៅជិតភូមិម៉ែឡា ក្នុងខេត្តតាក ប្រហែល៤០០គីឡូម៉ែត្រភាគពាយព្យនៃរាជធានីបាងកក»។ សេចក្ដី​ថ្លែងការណ៍​បាន​បន្ថែម​ថា ជនភៀសខ្លួនទាំងនេះ ​ត្រូវ​បាន​គេ​ដាក់​ឱ្យស្នាក់នៅ​ក្នុង​ប្រាសាទ និង​វត្ត​ក្បែរ​នោះ ខណៈ​ទាហាន​ថៃ​បាន​បង្កើន​ការ​ល្បាត​តាម​ព្រំដែន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ