ឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីបានដករដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ចេញពីតំណែង ខណៈប្រទេសនេះបានប្រឈមនឹងបាតុកម្មពីប្រជាជនជុំវិញវិសមភាពសេដ្ឋកិច្ច អំពើពុករលួយ និងបញ្ហាប្រព័ន្ធហិរញ្ញវត្ថុ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៥។

 

ក្នុងអំឡុងពេលបាតុកម្មនៅចុងខែសីហា ក្រុមអ្នកបាតុករថែមទាំងបានលួចចូលផ្ទះរបស់លោកស្រី Sri Mulyani ដោយបង្ហាញពីការខកចិត្តជាសាធារណៈចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រី។ ទោះយ៉ាងណាការប្រកាសនេះ មិនបានប្រកាសអ្នកជំនួសតំណែងនេះនោះទេ។បើតាមរដ្ឋមន្ត្រីលេខា​ធិការដ្ឋានរដ្ឋលោក Prasetyo Hadi បានផ្តល់សេចក្តីប្រកាសថាដកតំណែងនេះជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាការតវ៉ាយ៉ាងហិង្សានេះបង្កឡើងដោយការខឹងសម្បារចំពោះប្រាក់ឧបត្ថម្ភផ្ទះប្រចាំខែចំនួន ៣,០០០ដុល្លាររបស់សមាជិកសភា បូករួមជាមួយការស្លាប់របស់អ្នកបើកដឹកជញ្ជូនអាហារវ័យក្មេងម្នាក់ដោយសាររថយន្តប៉ូលិសបើកបុកក្នុងទីក្រុងហ្សាការតា ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ