ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថៃដែលត្រៀមតែងតាំថ្មី ក្រោមរដ្ឋបាលរបស់លោក Anutin Charnvirakul ធ្លាប់ជាឈ្មួញជួញដូរគ្រឿងញៀន
បាងកក៖ លោក Thammanat Prompao ដែលធ្លាប់ជាអ្នកជួញដូរគ្រឿងញៀន ត្រូវបានគេដឹងថា នឹងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រោមរដ្ឋបាលរបស់លោក Anutin Charnvirakul។ នេះបើយោងតាមព័ត៌មានចុងក្រោយពីប្រភព ដែលអាចទុកចិត្តបានដែលបានសុំមិនបញ្ចេញឈ្មោះ និងត្រូវបានចុះផ្សាយដោយកាសែតថៃ Khaosod នាថ្ងៃទី៨ ខែកញ្ញានេះ។
លោក Thammanat Prompao នឹងត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ឬក៏អាច ត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា។ យ៉ាងណា រហូតមកដល់ពេលនេះ បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីផ្លូវការ នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។
គួរជម្រាបជូនដែរថា កាលពីថ្ងៃទី៧ ខែកញ្ញា, លោក Anutin បានថ្លែងថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោករៀបចំជិតរួចរាល់ហើយ ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែម ជាពិសេសទាក់ទងនឹងសមាសភាពក្រសួងយុត្តិធម៌នោះទេ មុនការថ្វាយបញ្ជីនេះ ទៅអង្គព្រះមហាក្សត្រ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង