ប្រទេសហូឡង់ ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទីក្រុងឡាអេ ប្រទេសហូឡង់ ច្រានចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្តីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្នុងការដោះដូរចៅក្រម២រូបជាចៅក្រមក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនឹងរូបគាត់។ 

សេចក្តីថ្លែងការណ៍របស់ ICC បានសរសេរថា៖«ការដោះដូរចៅក្រមពីការអនុវត្តមុខងារមួយអាចត្រូវបានស្វែងរកដោយចៅក្រមដែលពាក់ព័ន្ធដោយផ្ទាល់នៅចំពោះមុខគណៈប្រធានចៅក្រមប៉ុណ្ណោះ ផ្ទុយពីការដកសិទ្ធិដែលអយ្យការ ឬអ្នកដែលត្រូវបានស៊ើបអង្កេត ឬកាត់ទោសអាចដាក់សំណើនៅចំពោះមុខគណៈប្រធានចៅក្រម» «គ្មានការស្នើសុំជាមុនអាចត្រូវបានធ្វើឡើងដោយភាគីដែលចៅក្រមស្នើសុំការដោះសាររបស់គាត់នោះទេ» ហើយសកម្មភាពបែបនេះ «ខ្វះភាពម្ចាស់ការតាមនីតិវិធី»។

សេចក្តីរាយការណ៍របស់ GMA News ផ្សាយនៅថ្ងៃពុធទី៧ខែឧសភានេះ ឲ្យដឹងថា ការចោទប្រកាន់ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតប្រធានាធិបតី Rodrigo Duterte នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ភស្តុតាងចំនួន ១៣៩ ប្រឆាំងនឹងគាត់។

កញ្ចប់ភស្តុតាងប្រឆាំងនឹងរូបគាត់ទាំងនោះត្រូវបានចាត់ថ្នាក់ផ្សេងៗគ្នា ដូចជា របៀបនៃទំនួលខុសត្រូវ ឃាតកម្មក្នុងអំឡុងអាណត្តិរបស់លោក Duterte ជាអភិបាលក្រុង និងឃាតកម្មនៅក្រោមប្រតិបត្តិការបោសសម្អាត Barangay ក្នុងអំឡុងអាណត្តិរបស់លោកជាប្រធានាធិបតី។ បច្ចុប្បន្ន លោក Duterte ស្ថិតក្រោមការឃុំឃាំងរបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជុំវិញសង្គ្រាមរបស់រដ្ឋបាលលោកលើគ្រឿងញៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ