អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងសាកល្បងជំហានថ្មី នឹងផ្តល់រង្វាន់ ១លានដុល្លារ ប្រសិនបើអាច Hack ចូល Servers ក្រុមហ៊ុនបាន។ ចំពោះមូលហេតុ នេះគឺចាប់ផ្តើមជំហានថ្មី ជាមួយនឹងការចេញផ្សាយ iOS 18.1 និង Apple Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។

Apple កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Compute (PCC)។ វាជា AI ថ្មី ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។

សូមបញ្ជាក់ថា រង្វាន់ដែលមាន៖រួមមាន ៥ម៉ឺនដុល្លារ សម្រាប់ការលេចធ្លាយទិន្នន័យដោយចៃដន្យ ហើយ១០ម៉ឺនដុល្លារ សម្រាប់ការអាចដំណើរការកូដដោយគ្មានការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់១៥ម៉ឺនដុល្លារ–២៥ម៉ឺនដុល្លារ សម្រាប់ការឆ្លងកាត់ ប្រព័ន្ធtrust boundary។

ចំពោះ អ្នកទទួលបានទឹកប្រាក់ ១លានដុល្លារ សម្រាប់ការអនុវត្តកូដដែលមានសិទ្ធិពិសេស (privileged code execution)។

 

គួរជម្រាបថា PCC គឺជាប្រព័ន្ធ AI បែបថ្មីរបស់ Apple ដែលផ្សំឡើងពីការបំលែងទិន្នន័យនៅលើឧបករណ៍ និងនៅលើ Cloud ដែលផ្តោតសំខាន់លើសុវត្ថិភាព និងឯកជនភាព។ ការអញ្ជើញអ្នកជំនាញបច្ចេកវិទ្យា (white-hat hackers) មកពេលនេះ បង្ហាញថា Apple មានទំនុកចិត្តលើប្រព័ន្ធរបស់ខ្លួន ហើយត្រៀមចូលរួមជាមួយសហគមន៍ដើម្បីធានាសុវត្ថិភាព។វាអាចក្លាយជាគំរូថ្មីសម្រាប់ក្រុមហ៊ុន AI ផ្សេងទៀតក្នុងការរក្សាទុកទិន្នន័យ និងការពារឧបករណ៍អ្នកប្រើប្រាស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ