បាងកក៖ ចំនួនអ្នកកើតជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលឆ្លងពីសាច់គោនៅក្នុងខេត្ត Mukdahan ប្រទេសថៃ បានកើនដល់ ៤នាក់ហើយ ខណៈមានម្នាក់បានបាត់បង់ជីវិតលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។នេះបើតាមការចេះផ្សាយដោយសារព័ត៌មានThe nation នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។
យោងតាមកាសែត ដដែលនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ អ្នកជំងឺពីរនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត Mukdahan និងម្នាក់ទៀតនៅមន្ទីរពេទ្យស្រុក Don Tan។ ក្នុងចំណោមមនុស្ស៦៣៦នាក់ដែលមានហានិភ័យកើតជំងឺពិសធ្យូងដោយសារមានទំនាក់ទំនងជាមួយប្រភពឆ្លង, មាន៥៣៨នាក់បានបញ្ចប់ការសង្កេតរយៈពេល៧ថ្ងៃរួចហើយ ហើយនៅសល់ ៩៨នាក់នឹងបញ្ចប់នៅថ្ងៃពុធនេះ។
ជាមួយគ្នានោះ អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan ជាប់ព្រំដែនឡាវ ដោយគាត់បានឆ្លងជំងឺនេះ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។
សូមបញ្ជាក់ថា អាជ្ញាធរបានជំរុញឱ្យសាធារណជនជៀសវាងការទទួលទានសាច់គោឆៅ និងបរិភោគតែសាច់ដែលចម្អិនឱ្យបានឆ្អិនល្អនៅកម្ដៅយ៉ាងតិច ១២០អង្សាសេ ឬស្ងោររយៈពេល ៣០នាទី ដើម្បីសម្លាប់បាក់តេរីអង់ត្រាក់ និងមិនត្រូវបរិភោគសាច់ឆៅ ជាពិសេសក្នុងពិធីបុណ្យក្នុងស្រុក៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង