វៀតណាម- រុស្ស៉ី ឯកភាពលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសវៀតណាមដែលគម្រោងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ
វៀតណាម ៖ វៀតណាម និងរុស្ស៉ី បានឯកភាពថានឹងបើកកិច្ចចរចាឆាប់ៗ ហើយនឹងចុះកិច្ចព្រមព្រៀង នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNNនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក To Lam ទៅកាន់ទីក្រុងមូស្គូ បានឱ្យដឹងថា «ការអភិវឌ្ឍរោងចក្រជាមួយបច្ចេកវិទ្យាទំនើប នឹងត្រូវអនុលោមតាមយ៉ាងម៉ឺងម៉ាត់ជាមួយបទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្ម ហើយដើម្បីផលចំណេញនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។
តាមសេចក្ដីថ្លែងការណ៍នេះដដែល វៀតណាម និងរុស្ស៉ី ក៏បានឯកភាពគ្នាដែរលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័ន ក្នុងនោះរួមមានការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិសម្រាប់វៀតណាម។រដ្ឋាភិបាលវៀតណាមកាលពីដើមឆ្នាំ២០២៥ ក៏បានរៀបចំកិច្ចពិភាក្សាជាមួយដៃគូបរទេសមួយចំនួនផងដែរអំពីគម្រោងថាមពលនុយក្លេអ៊ែរ ក្នុងនោះរួមមាន រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក៕