គណបក្សបក្សប្រឆាំងដ៏ធំរបស់ថៃ ទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ខណៈគណបក្សភឿថៃដែលកំពុងកាន់អំណាច ដោយលោកស្រី Paetongtarn ទទួលបានសម្លេងគាំទ្រត្រឹម៩.២ភាគរយប៉ុណ្ណោះ
បាងកក៖ គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំ និងកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ នៅថ្ងៃចន្ទនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រាប់ទៅកាន់សមាជិកបក្សរបស់ខ្លួនទាំងអស់ ដាច់ខាតកុំអំពាវនាវឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។ នេះបើតាមការ ការស្ទង់មតិថ្មីចុងក្រោយបង្អស់នៃវិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល ហៅកាត់ NIDA របស់ប្រទេសថៃ។
ក្នុងការស្ទង់មតិនេះ អត្រាប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra បានធ្លាក់ចុះយ៉ាងខ្លាំងគឺមកនៅត្រឹម ៩ភាគរយប៉ុណ្ណោះ ហើយគណបក្ស Pheu Thai ក៏បានធ្លាក់មកស្ថិតនៅចំណាត់ថ្នាក់ក្រោយបណ្តាគណបក្សប្រឆាំង។អត្រាដ៏ទាបបំផុតមួយនេះ គឺស្ថិតនៅឆ្ងាយពីក្រោយមេដឹកនាំបក្សប្រឆាំង លោក Natthaphong Ruengpanyawut, អតីតនាយករដ្ឋមន្រ្តី លោក Prayut Chan-o-cha និងសូម្បីតែរដ្ឋមន្រ្តីមហាផ្ទៃ លោក Anutin Charnvirakul។
គួរបញ្ជាក់ថា អត្រាប្រជាប្រិយភាពរបស់គណបក្ស Pheu Thai ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះរបស់ថៃ ក៏បានធ្លាក់ចុះខ្លាំងដូចគ្នា គឺពី២៨.០៥ភាគរយ កាលពីត្រីមាសទី១ មកនៅត្រឹម១១.៥២ភាគរយ នាត្រីមាសទី២នេះ ពោលគឺស្ថិតនៅចំណាត់ថ្នាក់ពីក្រោយ បក្សប្រឆាំង People's Party និងសូម្បីតែបក្ស United Thai Nation Party ដែលស្ថិតក្នុងក្រុមចម្រុះ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង