នារសៀលថ្ងៃពុធ ទី២១  ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក OKUBO Hideo ស្ថាបនិកមូលនិធិCIESF ចូលជួបសម្តែង កា​រ​គួរសម។

ជាកិច្ចចាប់ផ្តើមលោក OKUBO Hideo បានថ្លែងអំណរគុណចំពោះ សម្តេច​ក្រឡា​ហោម ដែលបាន​ទទួល​​ជួបរូបលោក ដោយក្នុងជំនួបនេះលោកមានគោលបំណងស្នើសុំបន្ត​អនុស្សារណៈយោ​គយល់គ្នា​រយៈ​ពេល១០ឆ្នាំ​​ទៅមុខទៀត រវាង​​ក្រុមហ៊ុន ESS (E SECURITY SERVICES CO.,LTD) ជាមួយ ក្រសួងមហាផ្ទៃ ខណៈដែលអនុ​ស្សារណៈនេះនឹងផុ​តកំណត់​នៅអំឡុងខែតុលា ឆ្នាំ២០២​២​ខាងមុខ នេះ។

លោក OKUBO Hideo បានបន្ថែមថាគិតមកទល់ពេលនេះ ក្រុមហ៊ុន ESS បានផ្តល់សេវាជូន ដល់ អតិថិជន​កម្ពុជាបានចំនួន​​១៣០៥កុងត្រាក្នុងការ​ផ្តល់សេវាកម្មព័ត៌មាន​សន្តិ​សុ​ខរ​យៈពេល២៤ម៉ោង ដែលភាគច្រើនសេវាកម្មនេះច្រើនជាងគេគឺរស់នៅក្នុងទីក្រុងភ្នំពេញ។ លោកបន្ត​ថាក្នុងរយៈ​ពេ​ល១​០​ឆ្នាំ​កន្លង​មក​ក្រុមហ៊ុនបានដោះស្រាយឧបតិវហេតុជូនដល់ពលរដ្ឋចំនួន២៩៣ករណីដែល​មានករណី ចោរ​កម្ម​​អ​គ្គី​ភ័​យ គ្រោះទឹកជំនន់ សង្គ្រោះបន្ទាន់ ក្នុងនោះ៤៦ករណីបានទទួលកិច្ចសហប្រតិបត្តិការជាមួយ​អា​ជ្ញាធ​រប៉ូលី​ស ​ដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តរបស់អតិថិជន។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ចំពោះលោក OKUBO Hideo និងកោតសរសើរចំពោះសមទ្ធិផលដែលក្រុមហ៊ុនទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែល​ក្រុម​ហ៊ុនបានចូលរួមមួយផ្នែកនៅក្នុងកិច្ចការងាររក្សាសុវត្ថិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរប៉ូលីស។

 ពាក់ព័ន្ធទៅនឹងសំណើរសុំបន្តអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងក្រសួងមហាផ្ទៃ សម្តេ​ច​ក្រ​ឡា​ហោម បានសម្តែងការស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការជាមួយស្នងការដ្ឋាននគរបាលជាតិ​ដើម្បី​រៀបចំនិតិវិធីបន្តសុពលភាពនៃអនុស្សារណៈនេះ។ស្របពេលជាមួយគ្នានេះ សម្តេច​ក្រឡាហោម ត្រៀម​ខ្លួ​នជា​និ​ច្ចក្នុ​ងកា​រសហការ​ជាមួយក្រុ​មហ៊ុនដើម្បីដោះស្រាយចំពោះប​ញ្ហាផ្សេងដែលអា​ចកើតមា​នឡើង​៕

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ