ចិន៖ លោកប្រធានាធិបតី ស៊ី ជិនភីង កាលពីថ្ងៃពុធ បានផ្ញើសាររំលែកទុក្ខថ្វាយព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះ នរោ ត្តម រណឫទ្ធិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន China dailyនៅថ្ងៃទី០២ ខែធ្នូនេះ ។

នៅក្នុងសារនោះ លោក ស៊ី បាននិយាយថា ព្រះអង្គម្ចាស់រណឫទ្ធិ គឺជាសមាជិកដ៏សំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា និងជាមិត្តជិតស្និទ្ធរបស់ប្រជាជនចិន ហើយបានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា។ជាមួយគ្នានេះ  មេដឹកនាំចិន បានប្រកាសពីជំហររក្សាការបន្តពង្រឹងទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ និងសម្រេចបាននូវវឌ្ឍនភាពជានិរន្តរភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ។

សូមរំលឹកផងដែលថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធាន ក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ នឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ នៅសាធារណរដ្ឋបារាំង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ