ភ្នំពេញ៖លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា នឹងចាត់វិធានការរិតបន្តឹ ងយ៉ា ង តឹងរឹងនៅតាមមាត់ច្រកព្រំដែន ជាពិសេសច្រកពំ្រដែនកម្ពុជាថៃ ដើម្បីទប់ស្កាត់ការលួចបន្លំ នាំចូល រថយន្តចង្កូតស្តាំថ្មីៗ ពីថៃមកកម្ពុជាបន្តទៀត។លោកបណ្ឌិត គុណ ញឹម ថ្លែងបែបនេះ ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផល នៃការប្រមូលពន្ធលើរៈថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រ ទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី០៧ ខែកក្ក ដា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ថា ក្នុងការទប់ស្កាត់នេះ លោកនឹងចេញសេចក្តីណែនាំដល់មន្រ្តីគយ ជាពិសេស ការិ យាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅតំបន់៣ ដែលគ្រប់ដណ្តប់នៅខេត្តកោះកុង កំពង់ស្ពឺ ព្រះ សីហនុ, ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ ដែលគ្រប់ដណ្តប់លើ ខេត្តពោធិ៍ សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងនៅតំបន់៥ ដែលគ្រប់ដណ្តប់លើខេត្តបន្ទាយមានជ័យ ឧត្តរមាន ជ័យ និង ព្រះវិហារ ឱ្យយកចិត្តទុកដាក់ឃ្លាំងមើល និងបន្ថែមការដាក់ពង្រាយកងកម្លាំងយាមល្បាត ដើម្បីទប់ ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំថ្មីៗ ឱ្យបានជាអតិបរមា។

លោកបន្ថែមថា «ព្រំដែនវាទូលាយវែងអន្លាយ ហើយជនខិលខូចនៅតែមាន វាអត់អស់ទេ បើថាឱ្យ អស់១០០% ប្រហែលជាលំបាក តែយើងខំប្រឹងប្រែងអនុវត្តតួនាទីរបស់យើង គឺកាត់បន្ថយឱ្យ បាន ជាអតិបរមា។ ដូចខ្ញុំជម្រាប បើថាប្រទេសរបស់យើងកាត់បន្ថយបានច្រើនភាគរយ គឺទទួលយកបាន នេះ គឺមានបរិយាកាសមួយសម្រាប់ធ្វើធុរកិច្ចល្អ ចំណូលជាតិក៏បាន ប៉ុន្តែការបន្លំការគេចវេសពន្ធ គឺជា តួនាទីភារកិច្ចដែលយើងអនុវត្តយូរអង្វែងតទៅទៀត ពីព្រោះជនខិលខូចនៅតែមាន ហើយគោល បំណងរបស់យើង គឺធ្វើម៉េចកាត់បន្ថយជនខិលខូច លួចបន្លំ ឱ្យនៅកាន់តែតិច»។

ការដាក់វិធានការពង្រឹងបន្ថែម លើការនាំចូលរថយន្តចង្កូតស្តាំដោយគ្មានពន្ធនេះ ធ្វើឡើងបន្ទាប់ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អនុញ្ញាតឲ្យរថយន្តចង្កូ តស្ដាំគ្មានពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូត ពីស្តាំទៅឆ្វេ ងនោះទេ។ ប៉ុន្តែចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ មិនអនុញ្ញាតឱ្យមានការ នាំចូលចង្កូត ស្តាំមកកម្ពុជា ដើម្បីអាចបង់ពន្ធបានឡើយ។

លោកបណ្ឌិត គុណ ញឹម បានអំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដែលកំពុងមានស្រាប់ នៅ ក្នុងប្រទេស ចូលមកប្រកាសសិទ្ធិកាប់កាន់រថយន្តចង្កូត បើទោះបីជាមាន ឬគ្មានប្រាក់បង់ពន្ធ ក៏ដោយ ដើម្បីឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កត់ត្រាពីចំនួនឱ្យបានជាក់លាក់ បើមិនដូច្នេះទេ នៅពេល ដែលសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ចាប់ផ្តើមចុះបង្រ្កាប នឹងចាត់ទុកថាជារថយន្តថ្មី ដែលនាំ ចូល ក្រោយថ្ងៃទី៦ កក្កដា ឆ្នាំ២០២២។ចំពោះរថយន្តចង្កូតស្តាំ ដែលចូលខ្លួនមកប្រកាស សិទ្ធិកាន់កាប់ ហើយមិនទាន់លទ្ធភាព ក្នុងការបង់ប្រាក់ពន្ធ រាជរដ្ឋាភិបាលនឹងពិចារណា ទុកពេលឱ្យ ម្ចាស់រថយន្ត ចង្កូតស្តាំមកមកបង់ពន្ធពីក្នុងរង្វង់ពី ៦០ទៅ៩០ថ្ងៃ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ រថយន្តអត់ពន្ធចង្កូតស្តាំដែលម្ចាស់បានយកម កដំ កល់ប្រាក់ និងបង់ពន្ធមាន៧០៤០គ្រឿង ក្នុងនោះ២ ៥៤៧គ្រឿង មិនទាន់កែចង្កួត។ ក្នុងយុទ្ធនាការប្រ មូលចំណូលពន្ធលើករថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗដែលមាន រយៈពេលជាង១០ខែ ចាប់ ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២២នេះ មានរថយន្តជាង ៩៧០០គ្រឿង បានមកបង់ពន្ធ ទទួលចំណូលជាង៧៦លានដុល្លារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ