ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា នយោបាយ គឺគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិដែរ ខណៈកីឡា មានស្ដង់ដារតែមួយ។

ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នយោបាយ គ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិអ្វីនោះដែរ។ សម្ដេច បន្ដថា គឺមានកីឡាប៉ុណ្ណោះ ដែលមានស្ដង់ដារតែមួយ។

សម្ដេចតេជោ បញ្ជាក់ថា «នយោបាយ គឺដូច្នេះ គឺទៅជាមួយ វាមិនអាចមានស្ដង់ដារទេ វាអត់មានក្រិតក្របដាក់កន្លែងហ្នឹងទេ ដែលខ្លះហៅថា ស្ដង់ដារអន្ដរជាតិ តែខ្ញុំ នៅតែបញ្ជាក់ថា នយោបាយអត់មានស្ដង់ដារទេ គឺមានតែកីឡាមួយតែមួយគត់ ដែលមានស្ដង់ដារ។ ឯងនយោបាយ អត់មានស្ដងដារតែមួយទេ»។

នាឱាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីផលលំបាកកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗ ក៏ត្រូវបានបែងចែក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិ។លើសពីនេះ សម្ដេចតេជោ ក៏បានអំពាវនាវ គ្រឹះស្ថានសិក្សាទាំងអស់ទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ការបង្កើតក្រុមកាយរឹទ្ធិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ