អ្នកតាមដាន កម្មវិធីមានការសង្ស័យថា បេក្ខជន យូរ៉ា អាចជាម្ចាស់ពានMaster Chef Khmer រដូវកាលទី២ ក្រោយបេក្ខជនរូបនេះតែងបង្ហាញមុខ និងការឈឺឆ្អាលជាងគេ ពាក់ព័ន្ធមរណភាពរបស់ លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ដែលគេនិយមស្គាល់ថា «Chef រិទ្ធី»
យូរ៉ា ជាបេគ្គជនម្នាក់ក្នុងចំណោមបេក្ខជនដទៃទៀតដែលបានចូលប្រកួតប្រជែងក្នុងកម្មវិធីទូរទស្សន៍លំដាប់ពិភពលោក Master Chef Khmer រដូវកាលទី២។បើតាមហ្វេសបុកផ្លូវការរបស់លោក បានបង្ហោះ សារជាច្រើនពាក់ព័ន្ធមរណភាពរបស់ លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ដែលគេនិយមស្គាល់ថា «Judge រិទ្ធី» ក្នុងកម្មវិធី Master Chef។
ការខ្នះខ្នែង ព្រមទាំងឈឺឆ្អាលបែបនេះធ្វើឱ្យមហាជនភាគច្រើនមានការសង្ស័យថា គាត់អាចជាបេក្ខជនជ័យលាភីនៅក្នុងកម្មវិធីនេះ ព្រោះសកម្មភាពរបស់លោកយ៉ូរ៉ា ព្រមទាំងពាក្យសម្តីរបស់គាត់បង្ហាញពីមនោសញ្ចេតជ្រៀលជ្រៅ លើសពីបណ្តាបេក្ខជនដទៃទៀត ដោយតាំងពីថ្ងៃដែល Chef រិទ្ធី ចូលមន្ទីរពេទ្យរហូតដល់ថ្ងៃ ដែល Chef រិទ្ធីទទួលមរណភាព គឺតែងមានវត្តមានយូរ៉ាចូលរួម ព្រមទាំងធ្វើការរ៉ៃអង្គាសប្រាក់ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យសព របស់ Chef រិទ្ធី និងដូរprofile facebookកាន់ទុកថែមទៀតផង ។
Statusដែលមានការចាប់អារម្មណ៍នោះគឺយូរ៉ា បានសរសេរសារយ៉ាងក្តុកក្តួលថា «ក្នុងរដូវកាលMasterchef Khmer ទី២ ខ្ញុំជាបេក្ខជនដែលទះដៃជា១Chefមុនគេ ហើយខ្ញុំតែម្នាក់ក្នុងរដូវកាលទី២ដែលទៅដល់មន្ទីរពេទ្យ នឹងជូនដំណើរ Chef ទៅដល់ផ្ទះ ផងដែរ ព្រោះអារម្មណ៍សែនក្ដុកក្ដួលណាស់ពេលដឹងដំណឹងchefភ្លាម chef ទើបណាត់ជួបខ្ញុំហើយមិនទាន់បាន១ខែស្រួលផងChef ខ្ញុំចាំទូរស័ព្ទ ផង តេលេក្រាមផង Chef ប្រាប់ថាចាំធ្វើឯកសាររួចChef ផ្ញើរអោយខ្ញុំទាំង Chef ថានៅមាន២គំរោងទៀតចាំសហការគ្នា មេចបានChef ទៅចោលគំរោងចឹងChef សូមអោយChef ទៅអោយបានសុខ ជាតិណាណាអោយChef មានសុខភាពល្អអាយុវែង នឹងបានរ៉ាប់អានគ្នាជា១Chefទៀត។
ចំពោះការពិត យ៉ាងណានោះមិនទាន់ថាជាម្ចាស់ពានឬអត់ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដែលនេះគ្រាន់តែជាការសង្ស័យ ចំពោះសមាសភាពបេគ្គជនជ័យលាភី ក្នុងកម្មវិធី ពាក់ព័ន្ធ Master Chef Khmer រដូវកាលទី២ នេះតែប៉ុណ្ណោះ។
កម្មវិធីនេះត្រូវបានអ្នកទស្សនា ដឹងថាជាកម្មវិធីនេះជាកម្មវិធីថតទុកដើម្បីចាក់ផ្សាយមិនមែនផ្សាយផ្ទាល់នោះទេជាមួយគ្នានោះ បើតាម សម្តីរបស់ Judge ណារ៉ាបានផ្តល់បទសម្ភាស៍ឱ្យអ្នកកាសែត ក្នុងឱកាសបុណ្យសពរបស់ Jude រិទ្ធី លើកឡើងថា កម្មវិធី Master Chef Khmer រដូវកាលទី២បានថតចប់ហើយ ៕SP