ក្រសួងសុខាភិបាល ស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ដាក់កម្លាំងយាមកាមនៅតាមមណ្ឌលចត្តាឡីស័កទូទាំងប្រទេស
ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចចុះយាមកាមនៅតាមមណ្ឌលចត្តាឡីស័កទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបន្ថែមទៀត ទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទៀតក៏ដោយ។
ការស្នើឱ្យមានចំណាត់ការបន្ថែមបែបនេះ គឺដើម្បីធានាបាននូវការគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមមណ្ឌលចត្តាឡីស័កកម្រិត១ កម្រិត២ និងនៅតាមសណ្ឋាគារ ដែលបានកំណត់ដោយក្រុមអន្តរវិស័យ រួមមានផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ច នឹងធ្វើការយាមការជាប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តឡីស័ក ជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តឡីស័កទាំងអស់ទូទាំងប្រទេស ឱ្យបានហ្មត់ចត់ ដោយត្រូវកំណត់ម៉ោងពេលសម្រាប់គ្រួសរ ចូលសួរសុខទុក្ខ ។ជាមួយគ្នានេះប្រសិនបើមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ក សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ