ខេត្តកោះកុង៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២វេលាម៉ោង០៤,៣០នាទី រសៀលមានករណីបាក់ដីនៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ នៅចំណុចស្ទឹងកែប ស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង បណ្តាលអោយស្លាប់មនុស្សចំនួន ០២ នាក់ ប្រុស រងរបួសធ្ងន់ចំនួន ០១នាក់ប្រុស និងរងរបួសស្រាល ០១ នាក់ប្រុស មានដូចខាងក្រោម ៖

១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត (ស្លាប់) 

២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)

៣.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់)

៤.ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល) ។ 

សូមបញ្ជាក់ផងដែរថា ចំពោះជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសាកសពបានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាត្តិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ