សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថាពិភពលោកនឹងវិលទៅរកភាពភាពស្រុះស្រួលផ្នែកនយោបាយឡើងវិញ ខណៈបច្ចុប្បន្នពិភពលោកឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា ពិភពលោកបានឈានដល់តំណាក់កាលមួយថ្មី ដែលមានការវាយតម្លៃពីអ្នកវិភាគជាច្រើនថា ពិភពលោកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលមូលហេតុជាច្រើនបានមកការដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមកដែលធ្វើឱ្យរងគ្រោះដល់រុស្សី និងអឺរ៉ុបខ្លួនឯងផង ហើយវិបត្តិក៏ធ្លាក់ដល់កម្ពុងជាផងដែរ។សម្តេចអគ្គមហាសេនាបតីតេជោ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
ចំពោះប្រទេសកម្ពុជាវិញផងដែរបានបិទរោងចក្រមួយចំនួនបានបិទខ្លះផងដែរដោយសារតែមិនមានការបញ្ជាទិញពីសំណាក់ប្រជាពលរដ្ឋនៅតំបន់អ៊ឺរ៉ុប ព្រោះថាមុនកើតមានវិបត្តិសេដ្ឋនេះពួកគេបញ្ជាទិញសម្លៀកបំពាក់៣កំប្លេរក្នុងម្នាក់ ហើយមកដល់ពេលនេះគឺបញ្ជាទិញត្រឹម១កំប្លេរប៉ុណ្ណោះ។ ដែលធ្វើឱ្យរោងចក្រត្រូវកាត់បន្ថយការផលិត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបង្ហាញក្តីសង្ឃឹមថាពិភពលោកនឹងវិលទៅរកភាពភាពស្រុះស្រួលផ្នែកនយោបាយ និងសេដ្ឋកិច្ចឡើងវិញ៕SP