ទូតចិន ប្រឆាំងដាច់ខាតទង្វើលាបពណ៌នូវកិច្ចសហប្រតិបត្តិការរវាង ចិន-កម្ពុជា ដោយយកលេសលទ្ធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មមកកម្ពុជា
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រឆាំងដាច់ខាតចំពោះប្រទេសខ្លះលាបពណ៌ នូវកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាង ចិន-កម្ពុជ ដោយយកលេសលទ្ធធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្ម ស្រេចតែអំពើចិត្ត ប្រើអំណាចជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ លោក វ៉ាង វិនធាន បានឲ្យដឹងថា ប្រទេសចិនអ្នកជិតខាង គឺជាមិត្តពឹងពាក់បាន ហើយជាដៃគូដ៏ជឿទុកចិត្តបានរបស់កម្ពុជា ជារៀងរហូត ខណៈភាគីចិន រីករាយកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
លោកទូត បានគត់សម្គាល់ឃើញថា «ប្រទេសខ្លះឃោសនាបំប៉ង់លាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាង ចិន-កម្ពុជា យកលេសលទ្ធប្រជាធិបតេយ្យ ដាក់ទណ្ឌកម្ម ឯកតោភាគី ស្រេចតែអំពើចិត្ត ប្រើអំណាច យុទ្ធថាធិកាហួសព្រំដែន ជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងកម្ពុជា យើងខ្ញុំប្រឆាំងដាច់ខាតចំពោះទង្វើទាំងអស់នេះ»។
លោក បន្ដថា បទពិសោធន៍មិនអាចកាត់ថ្លៃបាន ក្រោយប្រទេសចិន និងប្រទេសអាស៊ាន រង់ចាំប្រទេសកម្ពុជា បង្កើតទំនាក់ទំនងកិច្ចសន្ទនា គឺប្រកាន់ភ្ជាប់គាំពារសន្ដិភាព ប្រឆាំងក៏កើតសង្គ្រាម ប្រកាន់ភ្ជាប់ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ ហើយក៏ប្រឆាំងការតតាំង និងប្រឈមមុខដាក់គ្នា ជាពិសេសប្រកាន់ភ្ជាប់ផលប្រយោជន៍គ្នា ទៅវិញ ទៅមក ព្រមទាំងប្រកាន់ភ្ជាប់បើកជំហរបរិយាប័ន ប្រឆាំងអំពើបំបែកបំបាក់គ្នា។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏បានលើកឡើងថា ប្រទេសខ្លះរួមគ្នាជាមួយប្រទេសក្នុងតំបន់ ប្រើគ្រប់វិធីសាស្ដ្រ និងកិច្ចសហប្រតិបការ អាស៊ី-ប៉ាស៊ីហ្វិក ជៀសជាងរកល្បិចក បំបែកបំបាក់គ្នា ត្រូវកសាងមិត្ត ជ្រៀងជាងបង្កើតក្រុមតូចៗ បិទជិតពហិការប្រទេសផ្សេងៗ ប្រព្រឹត្តិទង្វើមានអំណោយផលដល់សន្ដិភាព និងការអភិវឌ្ឍ ជៀសជាងបង្កើតចលនាក្នុងតំបន់៕EB