ក្រសួងធនធនទឹកកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញ សេចក្តី ជូ នដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២២ដោយកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យ ល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកំណាល និងភាគពាយ័ព្យ។
ក្នុងនោះ តំបន់ខ្ពង់រាបអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ចំពោះ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម៕SP