ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋម ន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការ ពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពី ឆ្នាំ២០២២-២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

 នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធា នគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍សម្តែងនូ វក្តី សោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។

 

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោត(គ.ស.អ)ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដើម្បីបំពេញតួនាទីធានាសុវត្ថិភាព និងសន្តិសុខ បម្រើឱ្យកិច្ចការងារបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។ លើសពីនេះទៀត សម្តេចក្រឡាហោម បានបញ្ជក់បន្ថែមថា អំពីកិច្ចការងារដែលគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់សម័យកាលបោះឆ្នោតសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។

 

សម្តេចក្រឡាហោម មានប្រសាសន៍ឱ្យដឹងទៀតថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក និងនាពេលខាងមុខ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ ព្រមទាំងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិដើម្បីភាពសុខក្សេមក្សាន្ត សំបូររុងរឿង ព្រមទាំងការលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ