លោក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបាន​ បញ្ជាឱ្យបញ្ឈប់នូវរាល់​ស​កម្ម​​ភាព​ប៉ូលីសចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរ​ថយន្ត​ផ្សេងៗទៀត។ ការ​បញ្ជា​នេះធ្វើ​ឡើង​ក្នុង ឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា​ និងទិសដៅបន្តប្រចាំខែកុម្ភ: របស់ផែ​នការ​ងារចរាចរណ៍​ នៅព្រឹកថ្ងៃទី១១​ ខែកុម្ភ: ឆ្នាំ២០២២​ ។

 ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យនាយរងការិយាល័យទាំងអស់ ត្រូវតែ​ចុះត្រួតពិនិត្យ​កម្លាំង​តា​មគ្រ​ប់​គោល​​​ដៅ អនុវត្ត​ប្រកបដោយកា​យវិ​ការ និងប្រើប្រាស់សម្តីឲ្យបានសមរម្យ ណែនាំ ឲ្យគ្រប់គោ​លដៅត្រួ​តពិ​​និត្យមិ​នឲ្យ​មា​នរ៉ឺម៉​កដឹកធ្យូង ដឹក​សម្លៀ​កបំពាក់ ចូលទីតាំង ឬផ្លូវដែលសាលារាជធានីភ្នំពេញ បា​នធ្វើ​ការហាមឃាត់ ។

មួយវិញទៀតនៅពេលប្រជាពលរដ្ឋបើកបរល្មើសច្បាប់ ត្រូវណែនាំគាត់ឲ្យ​បានច្បាស់​អំពីកំហុ​សរ​បស់​គាត់ ជាមួយសម្តី និងកាយវិការសមរម្យ ជាពិសេសរាល់ការផាកពិន័យត្រូវតែចេ​ញបណ្ណ​ផាកពិន័​យ​ឲ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឲ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ ជាមួយអ្នក​បង្កការអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម ត្រូវនាំបុគ្គ​លដែ​លប្រព្រឹត្តខុសទាំងនោះយកមកសួរនាំនៅអង្គភាព ត្រូវអនុវត្តចំពោះរថយន្តធុនធំ ដែលចូលខុសម៉ោង មួយវិញទៀត កម្លាំងចរាចរណ៍គ្រប់គោលដៅ ត្រូវតែជួយសម្រួលចរាចរណ៍ឱ្យបានល្អ ចំពោះក្បួនរថ​យន្ត​អាទិភាព ដូចជាក្បូនថ្នាក់ដឹកនាំកំពូលៗ ក្បូនគណប្រតិភូជាតិ អន្តរជាតិ ក៏ដូចជារថយន្ត​ពន្លត់អ​គ្គិភ័យ រថយន្តសង្គោះបន្ទាន់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ