ក្រសួងអប់រំ ដាក់ចេញការណែនាំ៤ចំណុច ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាដាក់ចេញសេចក្តីណែនាំចំនួន៤ចំណុច ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន ដែលរួមមាន៖
១៖ គ្រប់អ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដើម្បីកុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់។
២៖ គ្រប់គ្រឹះស្ថានសិក្សា និងថ្នាក់រៀនត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយត្រូវតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។
៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់អប់រំណែនាំ និងកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ