ខ្យល់កន្ត្រាក់និងភ្លៀងនៅស្រុកកំពង់លែង បង្ករឱ្យស្លាប់មនុស្សម្នាក់ និងផ្ទះទឹក៦ខ្នងបាក់លិចចូលទឹក និង១៥ខ្នងរបើកដំបូល
កំពង់ឆ្នាំង ៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកផ្ទះចំនួន៦ខ្នងបានបាក់លិចចូលទៅក្នុងទឹក និង ១៥ខ្នងផ្សេងទៀត របើកដំបូល ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះដោយគ្រោះធម្មជាតិនេះមានឈ្មោះ ហុន ណាវី អាយុ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានឱ្យដឹងថា គ្រោះធម្មជាតិ ភ្លៀងនិងខ្យល់កន្រ្តាក់បានបោកបក់ប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្ករផ្ទះប្រមាណជាង២០ខ្នងបានរងការខូចខាតប៉ើងរបើកដំបូល ក្នុងចំណោមនោះ៦ខ្នងត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់បោកផ្ទះពន្លិចចូលទៅក្នុងទឹក ។ ភូមិពាមខ្នង ឃុំផ្លូវទូក គឺជាភូមិសាស្រ្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលជាតំបន់លិចទឹក ដែលប្រជាពលរដ្ឋភាគច្រើនរស់នៅតាមផ្ទះបណ្តែតទឹក ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ