ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។

របាយការណ៍ បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

គួររំឭកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ